រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប និងទទួលសៀវភៅ កោះកេរ និងព្រះបាទជ័យវ័រ្មន ទី៤ ពីក្រុមការងាកេរដំណែល ខ្មែរ រឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ នាដើមសតវត្សរ៍ទី១០

បន្ទាប់ពីបានធ្វើការបកប្រែជាភាសាខ្មែរ និងរៀបចំចងក្រងជាសៀវភៅ ដែលមានចំណងជើងថា « កោះកេរ និងព្រះបាទជ័យវ័រ្មន ទី៤ » និយាយពី រឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរនា ដើមសតវត្សរ៍ទី១០ ដែលទើបធ្វើការបោះពុម្ពរួចមក នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ក្រុមការងាកេរដំណែលខ្មែរដឹកនាំដោយ កញ្ញា រឿង កន្និដា អនុប្រធានក្រុមកេរដំណែលខ្មែរ បាននាំយកមកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ចំនួន ៦០ ច្បាប់ និងទុកជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៦០ ច្បាប់ផងដែរ ។ 

 

 កញ្ញា រឿង កន្និដ្ឋា បានជម្រាបជូនថា សៀវភៅ កោះកេរ និងព្រះបាទជ័យវ័រ្មន ទី៤ សរសេរដោយ ឯកឧត្តម បណ្ឌិត ចិន្ត ច័ន្ទរតនា អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ ប្រធានក្រុមការងារស្រាវជ្រាវរបស់មូលនិធិកេរដំណែលខ្មែរ និងជាអ្នកនិពន្ធសៀវភៅ «កោះកេរ និងព្រះបាទជ័វរ្ម័នទី៤» ទាំងបីភាសាគឺ បារាំង ខ្មែរ និងអង់គ្លេស ។

 

 នៅក្នុងឱកាសនោះ ក្រុមការងារកេរដំណែលខ្មែរ បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានគាំទ្រលើកទឹកចិត្ត និងផ្តល់ថវិកាសម្រាប់ធ្វើការបកប្រែសៀវប្រវត្តិសាស្រ្ត នេះឡើងដើម្បីបង្ហាញទុកអោយកូនខ្មែរជំនាន់ក្រោយបានមើល បានអានដឹងពីប្រវត្តិសាស្រ្តជំនាន់សម័យមុន ។ 

 

 ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយស មូលនិធិកេរដំណែលខ្មែរ បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារស្រាវជ្រាវរបស់មូលនិធិកេរដំណែលខ្មែរ បន្តបំពេញកិច្ចការងារ សិក្សាស្រាវជ្រាវជារៀងរាល់ឆ្នាំ នូវរាល់ឯកសារ ប្រវត្តិសាស្រ្តបុរាណខ្មែរតាំងពីសម័យមុនៗ ដើម្បីទុកជាឯកសារសម្រាប់អោយកូនខ្មែរជំនាន់ក្រោយបានដឹង បានយល់និងសម្រាប់ការស្រាវជ្រាវសិក្សារៀនសូត្រ ៕






 

 

Previous Post Next Post