រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំប្រធាន អនុប្រធាន សមាជិក សមាជិកា...

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំប្រធាន អនុប្រធាន សមាជិក សមាជិកាសមាគមន៍ នាំយកនូវទេយ្យទានដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ០២វត្ត ក្នុងវត្តគុរវេរុ ឃុំល្អាង និងវត្តអម្ពនិម្មិតសែនជ័យ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

 

 ទេយ្យទានដែលបានប្រគេនជូនព្រះសង្ឃទាំង ០២វត្ត នាពេលនេះ ក្នុងមួយវត្ត រួមមាន៖ ទៀនចំណាំព្រះវស្សា ១គូ អង្ករ ២បាវ ស្មើនឹង ១០០គីឡូក្រាម ត្រីខ ១កេស ស្ករស ៥គីឡូក្រាម ទឹកស៊ីអ៊ីវ ៥យួរ ប្រេងឆា ២ដបធំ តែ ៥កញ្ចប់ ធូប ៥ដុំ ប៊ីចេង ៥គីឡូក្រាម មី ១កេសធំ កាហ្វេ ២កញ្ចប់ធំ ទឹកត្រី ៥យួរ ត្រីងៀត ៥គីឡូក្រាម ទឹក្រូចទឹកផ្លែឈើ ៥កេស ខ្ទឹមស ៥គីឡូក្រាម សាប៊ូម្សៅ ៥កញ្ចប់ ទឹកសុទ្ធចំនួន ៥កេស និង ថវិកា ២០ មុឺនរៀល ៕






 

Previous Post Next Post