រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចុះផ្តល់អំណោយជូនគ្រួសារជួបការលំបាក...

ព្រឹកថ្ងៃពុធទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានដឹកនាំក្រុមការងារដែលមានឯកឧត្តមលោកជំទាវលោក លោកស្រីជាអនុប្រធាននិងសមាជិកគណៈកម្មាធិការសាខាលោក លោកស្រីសមាជិកគណៈកម្មាធិការអនុសាខា មេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិ បាននាំអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយចំនួន១៥គ្រួសារ មកពីភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ពិធីនេះបានធ្វើនៅក្នុងវត្តពោធិ៍ល័ង្ការាមអូរស្ងួត ឃុំអូប្រាសាទ ស្រុកមង្គលបូរី។ 

 

ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរឯកឧត្តមប្រធានបាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋទូរទាំងប្រទេសដែលជួបការលំបាក ។ 

 

នាពេលជាមួយគ្នានេះឯកឧត្តមប្រធានសូមអរគុណដល់អាជ្ញាធរភូមិ ឃុំដែលបានរាយការណ៍និងស្នើសុំអំណោយមកសាខាទើបបានដឹងពីការខ្វះខាតនិងសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។

 

 ហើយក្នុងនាមឯកឧត្តមជាប្រធានគណៈកម្មាធិការជំពោះកិច្ចកូវីដ-១៩ ខេត្តបានជំរុញអោយបងប្អូនទាំងអស់គ្នាទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៤និងដូសផ្សេងៗតទៅមុខទៀត ព្រោះកូវីដមិនទាន់បាត់រលត់ទៅណានៅឡើយទេ។ 

 

អំណោយដែលសាខានាំមកនូវពេលនេះក្នុង១គ្រួសារៗទទួលបាន+ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ,ទឹកត្រី៣ដប,ទឹកសុទ្ឌ១យួរ,ជែលលាងសម្អាតដៃ២ដប, មុង១,ភួយ១,សារុង១,ក្រមា១និងអាវយឺតកមូល២។ 

 






 

Previous Post Next Post