រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ...

(បន្ទាយមានជ័យ)÷ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងសរុបចំនួន ២៥នាក់ នាំយកស័ង្កសី ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សហការជាមួយ ប៉ុស្ត៍នគរបាល អាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ 

 

សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្រ្តាក់ នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤៣០នាទី មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤ខ្នង។ 

 

 អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕






 

Previous Post Next Post