រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញពិនិត្យមើលដំណើរការសាងសង់អគារបំពេញការថ្មី អគ្គនាយកដ្ឋាន AKP និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន ...

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសពាក់ពន្ធ័ បានអញ្ជើញទៅពិនិត្យការដ្ឋានដំណើរការសាងសង់ អគារអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP អគារ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្មី នៃក្រសួងព័ត៌មាន ។

 

 នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានពិនិត្យមើលបន្ទប់សាលប្រជុំធំ ដែលអាចរៀបចំកៅអីអោយអ្នកចូលរួមបានប្រមាណ ៣០០ នាក់ ។

 

 ជាមួយនេះក៏ បន្ទប់ប្រជុំតូច និងមធ្យម បន្ទប់សម្រាប់មន្រ្តីបំពេញការងារសំខាន់ៗមួយចំនួន រួមជាមួយបន្ទប់ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង និងជំនួយការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ នៅក្នុងអគារ ថ្មីនេះ ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយផ្លូវ មុន្នីវង្ស សង្កាត់ ស្រះចកខណ្ឌដូនពេញ ។

 

 ជាការរំលឹកដែរថា អគារបំពេញការងារថ្មីនេះ ត្រូវបានរៀបចំធ្វើ ពិធីក្រុងពលី ចាប់ពី ដំណើរការ បើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ។

 

 បើតាមការបញ្ជាក់ របស់គណៈកម្មការសាងសង់បានអោយដឹងថា អគារថ្មីនេះ មានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារ ជាង ៣០០ បន្ទប់ ។

 

 អាគារ នេះ សាង សង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុម សហការ ជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ។

 

 ចំពោះដណើរការសាងសង់ តែគិតមកដល់ពេលនេះ សម្រេចបានរួច ក្នុងការសាងសង់ប្រមាណ៩០ ៩០ ភាគរយ ហើយ ដែលក្នុងគម្រោងអោយរួចរាល់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

 

 គួរបញ្ជាក់ដែរថា ទីតាំងសម្រាប់ការ សាងសង់អគារថ្មីនាពេលនេះ គឺពីមុនជាអគារ អគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ នៃក្រសួង ព័ត៌មាន ប៉ុន្តែដោយសារអគារនេះ មានភាព ចង្អៀត និងចាស់ទៅហើយនោះ ទើបថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីកសាងអគារថ្មី ទុកសម្រាប់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មានកន្លែងបំពេញការងារថ្មី ស្អាតសមរម្យ ជាងមុន ហើយជាផ្នែកមួយក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពការងារ បានកាន់តែល្អប្រសើរ និងជាងមុនបន្ថែមទៀត ព្រោះថា ក្រសួងព័ត៌មាន មានកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលបំពេញអោយបានលទ្ធផលល្អ ។ 

 

បច្ចុប្បន្ននៅក្នុងបរិវេណក្រសួងព័ត៌មាន មានអគារធំ គឺ ទីស្តីការក្រសួង មួយ អគារ អគ្គនាយកដ្ឋាន ទូរទស្សន៏ជាតិកម្ពុជា អគារអគ្គនាយកដ្ឋាន ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP អគារ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចំណុះអោយ ក្រសួងព័ត៌មាន។

 

 អគារថ្មីដែលកំពុងដំណើរការបំពាក់សំភារៈបរិក្ខា នេះគឺសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គ នាយកដ្នានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង អគ្គនាយកដា្ឋនព័ត៌មាននិងសោតទស្សន៏ បំពេញកិច្ចការងារតាមជំនាញនីមួយៗ ។

 

 ជាមួយនិងអគារថ្មីនេះ ក៏មាន បន្ទប់សាលប្រជុំធំ រួមទាំងបន្ទប់សំខាន់ៗជាច្រើនទៀត ដែលបំរើអោយការងារ ព័ត៌មាន និង សោតទស្សន៏ ព្រមទាំងបង្ករភាពងាយ ស្រួលដល់សាធារណ:ជនខាងក្រៅ ការមកធ្វើទំនាក់ទំនងការងារបានដោយភាពងាយស្រួល និងឆាប់រហ័សជាងមុន។ 

 

បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ នឹងធ្វើអោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ អគ្គនាយកដ្ឋានទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា និងថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន មានអគារថ្មី មួយទៀតសម្រាប់ បំពេញកិច្ចការងារ ទៅតាមផ្នែក តាមជំនាញ នីមួយៗកាន់តែ ល្អ ព្រោះថាពី១ថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ច ការងារ ជាច្រើន ដែល ត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណា អោយវិស័យព៏ត៌មាន និង សោត ទស្សន៏ កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្រប តាម ទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ៕ 

 







 

Previous Post Next Post