រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​ដឹក​កូន​ឈើ​ធ្លាក់​ប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់​...

​បន្ទាយ​មាន​ជ័យ​ ៖​ ​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​ ២០២២​ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ មាន​ករណី​ ម៉ូតូ​ ម៉ាក​វ៉េវ​ អាល់​ហ្វា​ ស្លាក​លេខ​ បាត់ដំបង​AJ-3267​ ពណ៌​ខ្មៅ​ ដឹក​កូន​ឈើ​លក់​ ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ចម្ងាយ​ប្រហែល​៥០០​ម៉ែ​ត​ ចំណុច​លូ​ខ្ពស់​ដោយ​ពុំ​ឃើញ​ម្ចាស់​ នៅ​ខាងលិច​ភូមិ​ថ្មី​ ឃុំ​តា​ផូ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។

 

​ ​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ ភ្លាមៗ​នោះ​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ និង​សហការ​ ជាមួយ​ប្រជាពលរដ្ឋ​រាវរក​មនុស្ស​ក៏​ឃើញ​ម្ចាស់​ស្លាប់​នៅ​ក្នុង​ទឹក​ប្រឡាយ​ក្រោម​រ៉ឺ​ម៉ក​ដឹក​កូន​ឈើ​មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ​ ហើយ​ស្រង់​សព​ឡើង​មក​លើ​ និង​ឆែក​ក្នុង​កាបូបស្ពាយ​ចំហៀង​របស់​សព​ ក៏​បានឃើញ​ ៖-​ អត្តសញ្ញាណប័ណ្ណ​ ឈ្មោះ​ អិន​ សែន​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ កៀន​កែស​២​ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់បង​ ,-​ទូរ​សព្ទ​ ម៉ាក​សាំ​សុង​ពណ៌​ខ្មៅ​,-​លុយ​ខ្មែរ​ ៤៦០.៧០០៛​និង​កាត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ។

 

​ ក្រោយមក​បាន​ធ្វើការ​ស្រាវជ្រាវ​សាច់ញាតិ​និង​រក​ឃើញ​ក្រុម​គ្រួសារ​ផ្ទាល់​ក៏​បាន​ប្រគល់​សព​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

 

​លោក​អធិការ​បាន​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ បាន​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ពេល​ដល់​ចំណុច​លូ​ខ្ពស់​ សង្ស័យ​គេច​ជង្ហុក​បណ្តាល​រ៉ឺ​ម៉ក​ប្រទាញ​ម៉ូតូ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​ម៉ូតូ​និង​រ៉ឺ​ម៉ក​ សង្កត់​មនុស្ស​ ក្នុង​ទឹក​ឈ្លក់​ស្លាប់​ដោយ​គ្មាន​អ្នកដឹង​នឹង​ជួយ​ទាន់​ ៕​




 

Previous Post Next Post