រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លួចម៉ូតូគេបានកាលពីពេលយប់ ព្រឹកឡេីងជិះទៅទិញបាយម្ចាស់ម៉ូតូប្រទះឃេីញឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច...

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វេីសកម្មភាពលួចម៉ូតូគេមួយគ្រឿងបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។ 

 

លុះព្រឹកឡេីងជនសង្ស័យបានជិះម៉តូនោះមករកទិញបាយហូបក៏ត្រូវម្ចាស់ម៉ូតូប្រទះឃេីញឃាត់ខ្លួនបានជនសង្ស័យម្នាក់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ខាងលិចផ្សារព្រៃទា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

 

 ជនសង្ស័យមានឈ្មោះ គីម តឿ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបុឺស២ ឃុំបុឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ ។ 

 

ជនរងគ្រោះឈ្មោះ ថុន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្តីឈ្មោះ យឹម យ៉ាន់ អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាន់ទី១ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្ទឹងរាង ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ 

 

 ម៉ូតូដែលជនសង្ស័យលួចម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1C-1492 ។ តាមសម្តីជនរងគ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គាត់បានទុកម៉ូតូនៅខាងក្រោមដោយបានចាក់សោយ៉ាងត្រឹមត្រូវ រួចហើយឡើងទៅសម្រាកនៅជាន់លើ។ 

 

លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទីថ្ងៃទី១២ខែកក្កដាក៏ចុះមកយកម៉ូតូដេីម្បីជិះទៅធ្វេីការស្រាប់តែបាត់ម៉ូតូ មិនដឹងថាចោរលួចបាត់ពីពេលណា ហើយក៏ទៅសុំច្បាប់រោងចក្រ ដើម្បីដើរស្វែងរកម៉ូតូ លុះវិលមកពីរោងចក្រវិញក៏ប្រទះឃើញម៉ូតូនៅខាងលិចផ្សារព្រៃទា កន្លែងលក់បាយ ទេីបស្រែកឆោឡោផ្អើលប្រជាពលរដ្ឋជួយចាប់បានម្នាក់ និង២នាក់ទៀតរត់គេចខ្លួនបាត់។

 

 បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅផ្នែកជំនាញចាត់ការតាមនីតិវិធីបន្ត ៕ 

 




 

Previous Post Next Post