រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងសមត្ថកិច្ចស្រុកថ្មគោល.. ឃាត់ខ្លួន បុរសបែកថ្នាំម្នាក់ ស្ថិតក្នុងសភាពស្រវឹងផងប្រើហិង្សាដែលបានយកដំបងឫស្សីទៅវាយលើជនរងគ្រោះចំនួន០៤នាក់បណ្ដាលឲ្យរងរបួស.ធ្ងន់.ស្រាល...

(បាត់ដំបង)÷នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤.៣០នាទី នៅចំណុចក្រុមទី០៩ ភូមិ ស្នូលកោង ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

 

 មានករណីបទ ហិង្សាដោយចេតនាមានអាវុធ(ដំបងឫស្សី)មួយកើតឡើងបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឈិន​ ម៉ៅ ហៅរស្មី ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិ ស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាព យកដំបងឫស្សីវាយទៅលើជនរងគ្រោះចំនួន ០៤ នាក់ 

 

០១- ឈ្មោះ ម៉ាប់ ឡៃហ៊ាង ភេទស្រីអាយុ ១៦ឆ្នាំអាយុ រស់នៅភូមិ ស្នួលកោងឃុំ បឹងព្រីង​ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវ០១ដំបង​ ពកក្បាលផ្នែកខាងក្រោយ(ស្រាល) ។

 

 ០២- ឈ្មោះសាន​ សារុំ​ ភេទស្រីអាយុ ៣៣ ឆ្នាំរស់នៅភូមិស្នួលកោង ឃុំបឹងព្រីង​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង ។

 

 រងរបួសបែកក្បាលចំនួន០២កន្លែង(របួសធ្ងន់)។

 

 ០៣- ឈ្មោះឃុច ឡាប ភេទស្រីអាយុ ៥៤ ឆ្នាំរស់នៅភូមិស្នួល កោង ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង ត្រូវ០១ដំបងចំបោះដៃផុតខាងស្ដាំ(ស្រាល)។

 

 ០៤- ឈ្មោះឈិន ឡោម ភេទស្រីអាយុ ១៨ ឆ្នាំ រស់នៅភូមិស្នួលកោង ឃុំបឹងព្រីង​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង ត្រូវ០១ដំបង ចំស្មារខាងឆ្វេង(ស្រាល)។ 

 

+មូលហេតុ: ដែលបង្កហិង្សាកើតឡើងដោយជនសង្ស័យបែកថ្នាំជាយូរឆ្នាំមកហេីយនិងមានសភាពស្រវឹងស្រា(វាយជនរងគ្រោះ ជនរងគ្រោះពុំដឹងមុនទេ) +វត្ថុតាងដកហូតបាន៖ - ដំបងឫស្សីចំនួន០១ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់។

 






 

Previous Post Next Post