រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមការងារសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះទៅដល់ទីតាំងផ្ទះអ្នកពាក់ព័ន្ធជាមួយជនជា.តិនីហ្សេរី.យ៉ា ដែលមានជំ.ងឺ អុត.ស្វា ចំនួន២នាក់...

ក្រុមការងារសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះទៅដល់ទីតាំងផ្ទះអ្នកពាក់ព័ន្ធជាមួយជនជា.តិនីហ្សេរី.យ៉ា ដែលមានជំ.ងឺ អុត.ស្វា ចំនួន២នាក់ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលភូមិសន្សំ៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកទាំង២នាក់នេះជាអ្នករួមដំណើរលើរឺម៉ក់ជាមួយបុរសជនជា.តិ.នីហ្សេរីយ៉ា ដែលមានជំ.ងឺ អុតស្វា។ 

 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវថា ដើម្បីការពារការចម្លងនៃវីរុសអុ.តស្វា ក្រសួងសុខាភិបាល សូមអំពាវនាវអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ាទាំងអស់ សូមដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព និងដើម្បីចូលរួមកាច់ផ្តាច់ខ្សែចម្លងវីរុសអុតស្វានេះឱ្យបានទាន់ពេលវេលា។





 

Previous Post Next Post