រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្ត​ និងម៉ូតូ​ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា​ សុខ​ ហុង...

នៅព្រឹកថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្ត​ និងម៉ូតូ​ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា​ សុខ​ ហុង​ ។ 

 

 ក្នុងពិធីនេះដែរ​ ឯកឧត្តមស្នងការ​ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា សុខ ហុង ដែលបាននាំយកជារថយន្ត Ford ឆ្នាំ២០២៣ ចំនួន ១គ្រឿង និងម៉ូតូហុងដាសេរីឆ្នាំ២០២៣ ចំនួន ១០គ្រឿង ប្រគល់ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រេីប្រាស់ បម្រេីផលប្រយោជន៍អង្គភាព ជាពិសេសប្រេីប្រាស់សម្រាប់ការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ 

 

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ សូមជូនពរដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមានសុខភាពល្អ​ ជាពិសេសកាន់តែជោគជ័យ និងរីកចម្រេីន លេីការប្រកបអាជីវកម្មគ្រប់ប្រភេទ ៕ 






 

Previous Post Next Post