រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី ទទួលជួបពិភាក្សាការងារជាមួយលោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា===

ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រី ជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ 

 

ជំនួបនេះមានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាដើម្បីស្វែងរកឱកាសសម្រាប់ការផ្តល់ជំនួយបច្ចេកទេសដែលអាចធ្វើទៅបានតាមរយៈកម្មវិធីតភ្ជាប់មេគង្គបូព៌ា-បស្ចឹម (តាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក)។

 

 លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតដែលរួមមាន៖ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ និងការអភិវឌ្ឍកំពង់ផែដើម្បីចូលរួមកាត់បន្ថយការចំណាយផ្នែកភស្តុភារកម្ម។ 

 

 បន្ថែមពីលើនេះ លោកជំទាវ ក៏បានលើកឡើងផងដែរទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាបញ្ហាគួរឱ្យព្រួយបារម្ភរបស់កម្ពុជា ផែនការមេភស្តុភារកម្មកម្ពុជាដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៣៣០គម្រោង ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ការបណ្ដុះបណ្ដាលវិស្វករជំនាន់ក្រោយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការធ្វើទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ បម្រែបម្រួលអាកាសធាតុ និងបញ្ហាឆ្លងកាត់ព្រំដែនជាដើម។

 

 ជាមួយគ្នានោះផងដែរ លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយ ចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការីកចម្រើន ដែលក្នុងនោះរួមមាន៖ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើផែនការផ្អែកលើការអនុវត្ត អភិបាលកិច្ច បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ/បរិយាបន្នសង្គម/សមធម៌ និងការតភ្ជាប់ពហុមធ្យោបាយ។

 

 លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួលលើការងារផ្សេងៗ ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាងក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន។ 

 

ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ចូនខាងភាគីកម្ពុជា ត្រៀមខ្លួនសហការជានិច្ចជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាលម្អិតបន្តទៀតលើបញ្ហានេះ៕ 

 





 

Previous Post Next Post