រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងនគរបាលស្រុកថ្ពង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

 

 សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៊ូ ផ្លយ ហៅ សំណាង, ញ៉ាញ់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង (មុខសញ្ញាមានដីកាបង្គាប់ឱ្យនាំខ្លួន)។

 

 សមត្ថកិច្ចដកហូតវត្ថុរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៣កញ្ចប់ (១២តូច និង ១មធ្យម) ទម្ងន់ក្រាម, ទូរស័ព្ទ១គ្រឿង, អាវុធកែច្នៃ២ដើម,ដាវ២ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕


 

Previous Post Next Post