រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តធំគៀម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូដួលរងរបួសធ្ងន់ នៅថាឡាបរីវ៉ាត់----

ខេត្តស្ទឹងត្រែង÷ រថយន្តធំមួយគ្រឿងបើកក្នុងទិសដៅស្របគ្នាបានគៀម៉ូតូបណ្ដាលឲ្យអ្នកជិះម៉ូតូដួលរងរបួសធ្ងន់នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៤៩១ លើផ្លូវ ជាតិលេខ៩ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

 

 សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ស៊ុយ សុថុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិក្របីស ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

 បើកបររថយន្តម៉ាកហុីណូ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 3D-3896 ក្នុងទិសដៅពីលិចទៅកើត បានគៀម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។

 

 រីឯអ្នកបើកបរម៉ូតូឈ្មោះ ដុស ឆេងភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិសំអាងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

 

អ្នកបើកបរម៉ូតូបន្ទាប់ពីរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ 

 

សមត្ថកិច្ចសន្និដ្ឋានដំបូងថាកត្តាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយការ វ៉ាជែងខ្វះការប្រុងប្រយ័ត្ន៕






 

Previous Post Next Post