រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​ប្រជា​ពលរ​ដ្ឋា​ចំនួន​ជាង​៤០​ខ្នង​ នៅ​ក្រុង​សិរី​សោភ័ណ​...

​បន្ទាយ​មាន​ជ័យ​ ៖​ យ៉ាង​ហោច​ណាស់​ក៏​មាន​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជាង​៤០​ខ្នង​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ បាន​រង​ការ​ខូចខាត​ធ្ងន់​ស្រាល​ដោយសារ​ខ្យល់​កន្ត្រាក់​ នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ ។

 

​ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ បាន​ឲ្យ​ដឹង​ថា​ នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ​ មាន​ភ្លៀង​ផ្គរ​ រន្ទះ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​ បណ្តាល​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣​សង្កាត់​ បាន​រង​នូវ​ការ​ខូចខាត​ ធ្ងន់​ និង​ស្រាល​ សរុប​ចំនួន​៤៥​ខ្នង​ ស្ថិត​ក្នុង​សង្កាត់​ចំនួន​៣​រួម​មាន​ ៖

​ ១-​សង្កាត់​អូរ​អំបិល​ ចំនួន​១​ខ្នង​,​

 

 ២-​សង្កាត់​ព្រះ​ពន្លា​៣៤​ខ្នង​ និង

 

​៣-​សង្កាត់​កំពង់ស្វាយ​ ចំនួន​១០​ខ្នង​។​ ​លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្នុង​ករណី​នេះ​ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ខូចខាត​តែ​ផ្ទះ​ប្រជាពលរដ្ឋ​និង​ដើមឈើ​មួយ​ចំនួន​ ៕​ 


 





 

 

Previous Post Next Post