រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តធុនធំបើកបរខ្វះការប្រុងប្រយ័ត្នរ៉ែចង្កូតឡើងសួនច្បារនិងជ្រុលបុករថយន្ត១គ្រឿងទៀត រងរបួសមនុស្ស២នាក់.....!

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរ៉េចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកជាមួយរថយន្ត១គ្រឿងទៀត រថយន្តរងការខូចខាតទាំង២គ្រឿង។ 

 

-ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ :១៥ នាទីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ចំណុចមុខឃ្លាំងឈ្មោះ ឡៅ ទី តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

 

 -តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមាន បុរសម្នាក់បើកបររថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2482 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានរ៉េចង្កូតមកឆ្វេងឡើងឆ្លងសួនច្បារមកបុកជាមួយរថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-0466 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា។

 

 +សូមបញ្ជាក់: ក្នុងករណីនេះបណ្តាលអោយរបួសមនុស្សធ្ងន់ ០១នាក់ និងស្រាល ០១នាក់ រថយន្តខូចខាតធ្ងន់ ០២គ្រឿងសួនច្បារខូចខាតប្រវែងជាង០៥ម៉ែត្រ បាក់ដើមឈើ ០១ដើម និងឃ្លាំងខូចខាតសង្ក័សី ២០ម៉ែត្រការ៉េ ។ 

 

+ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងបានរាយការណ៍ទៅកម្លាំងនគរបាលជំនាញចរាចរណ៍ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ 








 

Previous Post Next Post