រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់ឆ្វៀលដីនៅតំបន់អភិរក្សជុំវិញបឹងទន្លេសាប===

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់ឆ្វៀលដីនៅតំបន់អភិរក្សជុំវិញបឹងទន្លេសាប ជូនពលរដ្ឋដែលបានរស់នៅ អាស្រ័យផល និងកាន់កាប់ចាប់ពី១០ឡើងទៅ។ 

 

នៅក្នុងឱកាសចុះផ្សព្វផ្សាយនោះដែរ ឯកឧត្តម បានថ្លែងថា ដោយមើលឃើញពីទុក្ខលំបាករបស់ពុកម៉ែបងប្អូន សម្តេចតេជោ បានសម្រេចកាត់ឆ្វៀលដីនៅតំបន់អភិរក្សាជុំវិញបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់២ និងតំបន់៣ ក៏ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ហើយផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមានការវាស់វែងកំណត់ព្រំដី រវាងដីរដ្ឋ និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ហើយដីតំបន់៣ បានបន្តដាំឈើបន្ថែមទៀតសម្រាប់ជាជម្រកត្រីឡើងវិញ។

 

 ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចកែសម្រួល និងកាត់ផ្ទៃដីចេញពីតំបន់អភិរក្សា ដែលមានផ្ទៃដី ១ម៉ឺន ១៤ហិកតា ត្រូវបានកាត់ចេញពីតំបន់២ បញ្ចូលទៅតំបន់១, ផ្ទៃដី ៦ពាន់ ៣៦៥ហិកតា កាត់ចេញចេញពីតំបន់៣ ចូលទៅតំបន់២។ 

 

 ប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយរីករាយ ពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរពីជីវភាព និងសុខទុក្ខរបស់ពួកគាត់ សូមគោរពជូនពរសម្តេចមានសុខភាពល្អ និងទទួលបានជោគជ័យឈ្នះដាច់នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។ 





 

Previous Post Next Post