Wednesday, May 25, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅព្រឹកថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មកពីក្រុង ស្រុកទាំង៤ សរុបចំនួន ៦៦៨នាក់។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុមាន បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ និងពាំនាំផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រមទាំងវាយតម្លៃកោតសរសើរនាយក មន្ត្រីសាខា អនុសាខាតាមក្រុង ស្រុក ពិសេសមន្ទីរអប់រំដែលបានសម្របសម្រួលការជួបជុំបំពាក់ឯកសណ្ឋាន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានណែនាំឱ្យសាខាបំពាក់កន្សែង ឱ្យបានទៀងទាត់ជូនយុវជនកាកបាទក្រហម ថ្ងៃនេះយើងបានជួបជុំក្នុងឯកសណ្ឋានស្រស់ស្អាត បង្ហាញការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទោះបីសម្តេចមានភារកិច្ចច្រើន តែសម្តេចតែងតែគិតគូរ និងណែនាំឱ្យមន្ត្រីសាខា អនុសាខា និងយុវជនរបស់យើង ចុះចែកស្បៀងជូនប្រជាជននៅតំបន់បិទខ្ទប់បានជាង ៤ម៉ឺនកញ្ចប់។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាត់បន្ថយគ្រោះថ្នាក់។ ឯកឧត្ដម បានបន្ថែមថា យុវជនរបស់យើងបានជួបជុំបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណធម៌ អភិវឌ្ឍរាងកាយ បង្ហាញភាពជាគំរូស្របតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ទប់ស្កាត់អំពើហិង្សា។ ទន្ទឹមនឹងនេះ កម្ពុជាបានបញ្ចប់សង្គ្រាមជម្រុញកំណើនសេដ្ឋកិច្ច មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយខេត្តព្រះសីហនុ ជាខេត្តមួយអាទិភាពក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ឯកឧត្តម ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានបទពិសោធន៍ការងារសង្គមជាច្រើននាពេលកន្លងមក យើងមិនត្រូវទុកពេលវេលាឱ្យកន្លងហួសឡើយ ត្រូវហ្វឹកហាត់ចែករំលែកបទពិសោធន៍ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ នេះជាមោទនភាពដែលយើងទទួលបាន។ ការសម្រេចចិត្តរបស់ក្មួយៗ ហ្វឹកហាត់រៀបចំខ្លួនជាយុវជនល្អ អភិវឌ្ឍសមត្ថភាពរៀនសូត្រ ការសម្រេចចិត្តឱ្យបានត្រឹមត្រូវធ្វើការងារឯកភាពគ្នា ដូច្នេះក្មួយៗត្រូវខិតខំព្យាយាម ដើម្បីសម្រេចគោលដៅរបស់ខ្លួនឆ្លងកាត់បទពិសោធន៍ជាភាពជោគជ័យ។ ត្រូវបន្តការខិតខំកសាងសង្គមជាតិមានការរីកចម្រើនទទួលបានសន្តិភាព មានការអភិវឌ្ឍយើងមានលទ្ធភាពបញ្ចេញសមត្ថភាព ទេពកោសល្យរៀងៗខ្លួន ហើយភាពជោគជ័យសម្រាប់ជីវិត ផ្តល់ឱកាសឱ្យយើងទទួលបានសន្តិភាព។ ឯកឧត្តម ក៏បានស្នើរឱ្យក្មួយៗធ្វើជាគំរូល្អ ទៅចាក់វ៉ាក់សាំងដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន ការពារខ្លួនយើងក្រុមគ្រួសារ សហគមន៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីកម្ពុជាធ្វើការបើកសង្គមសេដ្ឋកិច្ចឡើងវិញ ហើយការជួបជុំនាពេលនេះគឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទប់ស្កាត់កូវីដបានល្អ និងដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងកាកបាទក្រហម យើងធ្វើការបំពាក់កន្សែងនាពេលនេះ។ ឯកឧត្តម បានបន្តថា កម្ពុជាបានអនុវត្តក្របខណ្ឌប្រជាធិបតេយ្យសេរីពហុបក្សដោយធ្វើការបោះឆ្នោត ៥ឆ្នាំម្តង ហើយឆ្នាំនេះយើងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ មានការចូលរួមពីគណបក្សនយោបាយដូច្នេះសូមលោកគ្រូ អ្នកគ្រូ និងក្មួយៗដែលបានចុះឈ្មោះបោះឆ្នោតត្រូវរៀបចំឯកសារទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕








 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136