Wednesday, May 11, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានទទួលជួប លោក ចាន់ សិល្បសុជាតិ នាយកគ្រប់គ្រង ក្រុមហ៊ុន អ៊ីឆេង៉ូវហេង ហ្វូដប្រដាកសិនអូហ្វកំពត ដែលជាក្រុមហ៊ុនដើមផលិតទឹត្រី ល្បីឈ្មោះ ង៉ូវហេង ។

 

 

 លោក ចាន់ សិល្បសុជាតិ បានជម្រាបជូនថា ក្នុងរយ:ពេលជិត ៣០ ឆ្នាំមកនេះ ក្រុមហ៊ុន អ៊ីឆេង៉ូវហេង បានទទួលស្គាល់ និងទទួលបានការគាំទ្រច្រើនពីអតិថិន ប្រើប្រាស់ និងទទួលទានច្រើន នូវរាល់ផលិតផលរបស់ក្រុមហ៊ុន ដែលបានផលិតឡើង ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹម្ទេស ទឹកប្រេងខ្យង ទឹកសៀង ម្រេចកំពត និងអំបិលកំពត ។

 

 រាល់ផលិតផលទាំងនេះ បានផលិតឡើងនៅរោងចក្រផ្ទាល់តែម្តង នាខេត្តកំពត ហើយសម្រាប់ ក្រុមហ៊ុន អ៊ីឆេង៉ូវហេង មានទីតាំងនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

 

 សម្រាប់ទីផ្សារមានចែកចាយដាក់លក់នៅតាមទីផ្សារទំនើប ក្នុងរាជធានីភ្នំពេញ ហើយរាល់ផលិតផលរបស់ក្រុមហ៊ុន ក៏មានអតិថិជន ទិញយកទៅលក់នៅទីផ្សារប្រទេសថៃ បារាំង ហើយជាគម្រោងរបស់ក្រុមហ៊ុន កំពុងធ្វើកិច្ចសហការជាមួយដៃគូ ដើម្បីនាំយកទៅលក់ក្នងទីផ្សារប្រទេស អូស្ត្រាលី នាពេលអនាគត ។ 

 

 បច្ចុប្បន្នក្រុមហ៊ុន ក្រុមហ៊ុន អ៊ីឆេង៉ូវហេង បានផ្តល់ការងារដល់ប្រជាពលរដ្ឋ បានប្រមាណជិត ៥០ នាក់ ។ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រ និងវាយតំលៃខ្ពស់ចំពោះគុណភាពល្អ នូវរាល់ផលិតផល របស់ក្រុមហ៊ុន អ៊ីឆេង៉ូវហេង ជាពិសេស ទឹកត្រីដែលមានគុណភាពខ្ពស់ និងមានភាពល្បីល្បាញយូរមកហើយ។

 

 ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់ជាមតិយោបល់ ដល់ម្ចាស់ក្រុមហ៊ុន គួរតែមានការផលិតទុក ផលិតផលទឹកត្រី ដែលរក្សាទុកយូរឆ្នាំ គឺចាប់ពី ១០ ឆ្នាំឡើង ដែលនឹងបង្កើនគុណភាព រសជាតិឆ្ងុយឆ្ងាញ់ ហើយអាចដាក់លក់បានក្នុងតំលៃខ្ពស់ ព្រោះថា បច្ចុប្បន្នប្រជាពលរដ្ឋ ត្រូវការផលិតផល និងទំនិញដែលមានគុណភាព សម្រាប់ទទួលទាន ប្រចាំថ្ងៃ ទោះតំលៃថ្លៃបន្តិចក៏ដោយ តែសំខាន់សុខភាព និងគុណភាព នៃអាហារ ៕ 







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136