Saturday, May 28, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ភ្នំពេញ ៖​ អគ្គិភ័យបានឆាបឆេះរោងចក្រ​កាត់ដេរ​សំលៀកបំពាក់យីហោ ជូ​រី ហ្គា​មេន យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យកាលពីវេលាម៉ោង១០និង៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។ ​តាម​ប្រភពព័ត៌មានបានឱ្យដឹងថា​ រោងចក្រខាងលេីបំរេីការងារតែពេលថ្ងៃទេ​ ហេីយនៅមុនពេលកេីតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានធំក្លិនស្ងៀមផ្សែកពេលនោះក៏នាំគ្នាចេញមកមេីលទេីបឃេីញអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នាយកទឹកជះពន្លត់តែដោយសារតែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមពន្លត់អគ្គិភ័យមកអន្តរាគន៍ភ្លាមៗ។ ក្រោយពីទទួលបានព័ត៌មា​នភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០​ បា​នចុះអន្តរាគមន៍ចំនួន៣គ្រឿងទេីបអាចគ្រប់គ្រងបានដោយមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ​ ។ សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិ៕

 







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136