រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជីវិតគឺជាការតស៊ូ ទោះពិកាក៏ប្រឹងរកការងារមិនលើកដៃសុំទានគេ!===

បុរសម្នាក់ ពិកាស្វិតដៃជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅផ្ទះជួល ពីរនាក់ប្រពន្ធ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានជីវភាពខ្វះខាត តែនៅតស៊ូធ្វើការទាំពីរនាក់ប្តីប្រពន្ធ ប្តីរកការងារបានធ្វើជាភ្នាក់ងារលក់ដីឡូ ប្រពន្ធជាកម្មកររោងចក្រ។

 

  ដោយជីវភាពខ្វះខាត លោក អ៊ុយ ចន្នី អាយុ ២៩ឆ្នាំ ដែលជាជនពិកាស្វិតដៃនិងជើងមួយចំហៀង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបង្ខំចិត្តធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះជួល ឆ្ពោះទៅកន្លែងធ្វើការ នៅដីឡូយ៉ាងឆ្ងាយទាំងលំបាក។

 

ស្ថានភាពតស៊ូជាក់ស្តែងប្រឹងប្រែងបំពេញការងារទាំងលំបាក ក៏មិនដើរសុំទានគេ បានដឹងដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការកោតសរសើរព្រមជាមួយនិងការអាណិតអាសូរ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកកង់១ និងសម្ភារៈថវិកា មួយចំនួន ទៅជូនដល់លោក អ៊ុយ ចន្នី ទុកជាការសម្រាលបន្ទុក និងជាការចែករំលែកជួយអ្នកដែលចេះតស៊ូពិតប្រាដក្នុងគ្រាលំបាក៕



 

Previous Post Next Post