Friday, May 20, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


​ខេត្តបាត់ដំបង​! បុរស​អ្នកបើកបរ​ម្នាក់​រងរបួស​ធ្ងន់​កៀប​ជាប់​ក្នុងកា​បី​ន​រថយន្ត​ជាង​មួយ​ម៉ោង ក្រោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ធុន​ធ្ងន់​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅលើ​កំណាត់​ផ្លូវ​ហាយ​វេ​ល្បឿន​លឿន​។

 

​ ​សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៩​និង​៣០​នាទី​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នៅលើ​កំណាត់​ផ្លូវ​ហាយ​វេ ចំណុច​បំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

 

 

​ ​សាក្សី​បាន​ប្រាប់​ឲ្យ​ដឹងថា​÷ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មួយគ្រឿង​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​.5A.0096 បើកបរ​ដោយ​បុរស​ម្នាក់​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​បាន​ប្រទះ​ជាមួយនឹង​រថយន្ត​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​មួយគ្រឿង ពាក់​ស្លាក​លេខ AT.22(3-1987)​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​លិច ឆ្ពោះទៅ​ទិសខាងកើត ក៏បាន​បុក​គ្នា​ពេញទំហឹង​បណ្តាលអោយ​រថយន្ត​ប៉ើង​ជ្រុល​ធ្លាក់​ប្រឡាយទឹក ហើយ​កៀប​អ្នកបើកបរ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជាប់​នៅ​ក្នុងកា​បី​ន​រថយន្ត​ប៉ប្រះ​ទឹក​ប្រឡាយ​ជាង​មួយ​ម៉ោង​(​រងរបួស​ធ្ងន់​)​ចំណែក​ភាគី​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​មិនមាន​របួស​គេចខ្លួន​បាត់ស្រមោល​។

 

​ ​ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​និង​បាន​ប្រើ​ឧបករណ៍​កាត់​ក្បាល​រថយន្ត​ដើម្បី​ទាញយក​ជនរងគ្រោះ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ដោយឡែក​វត្ថុតាង​រថយន្ត​ទាំងសងខាង​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រងចាំ​ម្ចាស់​ទាំងសងខាង​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕







 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136