រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង===

នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកបរវេល ខេត្តបាត់ដំបង។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ រួមទាំងសកម្មជនគ្រប់ភូមិឃុំនៃស្រុកបរវេលដែលបានចំណាយពេលវេលវលាចូលរួមពិធីសំណេះសំណាលនាឱកាសនេះ និងបានសម្ដែងការកោតសរសើរចំពោះក្រុមការងារគណបក្សស្រុកបរវេលមានឯកឧត្តម សក់ សេដ្ឋា ជាប្រធានក្រុមការងារដែលបានរួមកម្លាំងសាមគ្គីគ្នាបំពេញភារកិច្ចបំរើជាតិ បំរើប្រជាជន ពិសេសក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

 

 សម្ដេចបន្តថានៅក្នុងរយៈកាល៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋគ្រប់មូលដ្ឋានភូមិឃុំក្នុងស្រុកបរវេលបានទទួលអត្ថប្រយោជន៍ជាច្រើនពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កាត់បន្ថយការលំបាក ការខ្វះខាត និងការទទួលបានសេវាសាធារណៈផ្សេងៗ ដូចជាសេវាសង្គមកិច្ច អប់រំ សុខាភិបាល សន្តិសុខ សាធារណការ និងសេវារដ្ឋបាលដោយគ្មានការរើសអើង។ ជាមួយគ្នានេះ អាជ្ញធរឃុំ ស្រុកក៏បានខិតខំជំរុញការដោះស្រាយបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាការដោះស្រាយបញ្ហាកូវីដ-១៩ និងការសង្គ្រោះពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ 

 

នៅក្ហុងឱកាសនោះដែរ សម្ដេចក្រឡហោម ស ខេង ក៏បានមានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីដំណើរការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យនៅកម្ពុជា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដើម្បីបង្ខិតសេវា និងការសម្រេចចិត្តឱ្យមកនៅជិតប្រជាពលរដ្ឋ ការបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ព្រមទាំងការជំរុញឱ្យរដ្ឋបាលឃុំ ខិតខំអនុវត្តផែនការឃុំឱ្យសម្រេចបានជោគជ័យ៕ 








 

Previous Post Next Post