រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នគរបាលស្រុកកំរៀងបង្រ្កាបករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង័្សយ២​នាក់អនុវត្តតាម​ច្បាប់===

នគរបាលស្រុកកំរៀងបង្រ្កាបករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង័្សយ២​នាក់អនុវត្តតាម​ច្បាប់ ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់នគរបាលនៃអធិការដ្ឋានស្រុកកំរៀងបានឱ្យដឹងថា កាលពីថ្ងៃ​សុក្រ​ ១២រោច ខែ​ពិសាខ ឆ្នាំ​ខា​ល ចត្វាស័​ក ព.ស.២៥៦៦​ត្រូវនឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០​២២ វេលាម៉ោ​ង​១៧និង០០នាទីនៅចំណុចក្រុមទី​០១ ភូមិ ស្វាយធំ ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់​ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់​លោកឧត្តមសេនី​យ៍ទោ​ សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់របស់លោក​ឧត្តមសេ​នី​យ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​រង​ទទួលផែនការងារ​ប្រឆាំងគ្រឿងញៀន​ និងដោយបានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបងផង​នោះ លោកវរ​សេនី​យ៍​​ទោ​ វេ​ គឹមចត់​ អធិការនគរ​បាលស្រុកកំរៀង​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិ​ការដ្ឋាននគរបាលស្រុកបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន១ករណីក្នុងបទ​ល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំ​នួន​២នាក់គឺឈ្មោះម៉ៅ បញ្ញាវ័ន្ត ហៅទូច ភេទប្រុស អាយុ​៣១ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងឈ្មោះហ៊ាង រ៉ាវ៉ាន់ ភេទប្រុស អា​យុ៣៦ឆ្នាំ រស់នៅភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ 

 

 

សមត្តកិច្ចជំនាញនៃអធិការដ្ឋានស្រុកបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ -ម្សៅពណ៌សថ្លាច្រកក្នុងប្លាស្ទិកចំនួន១៤ថង់សង្ស័យមានសារធាតុ​ញៀន -ទូរស័ព្ទដៃចំនួន០២គ្រឿង -ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ដែកកេះ០១ និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។ នៅពេលនេះសមត្ថកិច្ចនគរបាលកំ​ពុងរៀបចំក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕





 

Previous Post Next Post