Saturday, May 21, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​អញ្ជើញ​ចូល​ថ្វាយបង្គំ​ទទួល​ឱវាទ​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស គឺ​វត្ត​ព្រែក​ថ្លឹង និង វត្ត​កែវ​មុនី និង​បាន​នាំយក​ថវិកា​ចំនួន​០៨​លាន​រៀល ព្រមទាំង​ទេយ្យវត្ថុ​មាន ទឹក​សុទ្ធ​និង​ភេសជ្ជៈ​ចម្រុះ​ចំនួន​១២០​កែស​, មី​៤០​កែស​, ត្រីខ​០៨​កែស និង​អង្ករ​៤០​កា​រ៉ុង ប្រគេន​ជូន​ព្រះសង្ឃ​ដែល​គង់នៅ​ក្នង​វត្ត​ទាំង​០២ ដោយ​សេចក្តី​ជ្រះថ្លា ព្រមទាំង​បាន​សំណេះសំណាល​សួរសុខទុក្ខ ជូន​ថវិកា ដល់​យាយជី តាជី ដោយ​ក្តី​នឹករលឹក​។

 

 ​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថា ដោយសារ​តែ​បញ្ហា កូវី​ដ​-១៩ បាន​ធ្វើឲ្យ​ឯកឧត្តម មិន​បាន​ចូល​មក​ក្រាបថ្វាយបង្គំ​ព្រះសង្ឃ​គ្រប់​អង្គ​អស់​មួយរយៈ​ធំ តែ​ជា​សំណាង ដោយ​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​កម្ពុជា​ឆ្លង​ផុត​នូវ​គ្រោះ​មហន្តរាយ​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ យ៉ាង​ឆាប់រហ័ស ទើប​ធ្វើឲ្យ​ឯកឧត្តម មាន​ឱកាស​បាន​មក​ថ្វាយបង្គំ​ដល់​ព្រះ​តេជគុណ​គ្រប់ៗ​អង្គ ហើយ​ឯកឧត្តម ក៏​មិន​ភ្លេច អរគុណ​សន្តិភាព ដែល​ផ្តើម​ចេញពី ការ​យក​ជីវិត​ធ្វើ​ដើមទុន របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ឆ្ពោះទៅ​រក​ការ​រំដោះជាតិ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត និង​មាន​នយោបាយ ឈ្នះ ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច​តេជោ បាន​រំលាយ​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម នាំយក​នូវ​សន្តិភាព​ពេញលេញ ជូន​ជាតិ​មាតុភូមិ​កម្ពុជា ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​សន្តិភាព​នេះ​ផងដែរ ដែល​ធ្វើឲ្យ​ប្រជាជន មាន​ឱកាស​បាន​ធ្វើ​បុណ្យ​គ្រប់ៗ​គ្នា តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន​៕ ​





 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136