រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ និងប្រធាន, អនុប្រធាន ចុះមូលដ្ឋានភូមិទាំង១០ ====

នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ និងប្រធាន, អនុប្រធាន ចុះមូលដ្ឋានភូមិទាំង១០ នៃឃុំរមេញ ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញជាអធិបតីក្នុងពិធីចុះជួបជាមួយសមាជិកបក្ស និងសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងផ្តាំផ្ញើដល់សមាជិកបក្សដើម្បីត្រៀមក្នុងយុទ្ធនាការហែរឃោសនាគណបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

 

 ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន​ បានប្រគល់ថវិកា​៤ភូមិ​ រួមមាន៖ ១.ភូមិដើមពោធិ៍ ២,០២៥,០០០រៀល ២.ភូមិប្រឡាយមាស ៣,៦៣០,០០០រៀល ៣.ភូមិរមេញខាងជើង ៨,៤៣០,០០០រៀល ៤.ភូមិដើមក្រូច​ ៣,៦៣៥,០០០រៀល សរុបថវិកាចំនួន:​ ១៧,៧២០,០០០រៀល។ 

 

ចំណែក​ ៦ភូមិផ្សេងទៀត​ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ​ នឹងប្រគល់តាមការកំណត់នៃកាលបរិច្ឆេទរៀងៗខ្លួន​ ។

 

 ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធាន បានឧបត្ថម្ភជាថវិកាជូនដល់៖ -ក្រុមការងារស្រុក ៣០០,០០០រៀល -គណបក្សឃុំរមេញ ២០០,០០០រៀល -មេប៉ុស៍ប៉ូលីស​ ៣០,០០០រៀល -កងកម្លាំងប៉ូលីស​ ១០០,០០០រៀល -ប្រជាការពារ​ ១០០,០០០រៀល សរុបថវិកាចំនួន: ៧៣០,០០០រៀល។ 






 

Previous Post Next Post