រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមទទួលនូវអនុសាសន៍​​ណែនាំ​ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​ នគរបាល​ជាតិ==

កំពង់ចាម​:​ នៅព្រឹកថ្ងៃ​ចន្ទ ទី១០ ខែឧសភា​ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមទទួលនូវអនុសាសន៍​​ណែនាំ​ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​ នគរបាល​ជាតិ​​​ និងទទួលបានការណែនាំរបស់ក្រុមការងារសន្តិសុខ​របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ​ ព្រមទាំងការចង្អុលបង្ហាញរបស់ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​ ស្ដីពីការ​ការពារសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​របស់​ សម្ដេចឧត្តមទេពញាណ​ ហ៊ុន​ ណេង​ សមាជិកគណៈអចិន្ត្រៃយ៍​ ប្រធានគណ:កម្មាធិការក្រសួងមហាផ្ទៃ​ការពារជាតិ​ និងមុខងារសាធារណ:​ នៃរដ្ឋសភា​ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ ដែលប្រារព្ធ​នៅ​ ភូមិគ្រឹះ​ ស្ថិតនៅភូមិទី៧​ សង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម​ លេីកិច្ចការសំខាន់ៗ​ មួយចំនួន​ ។

 

 ​បន្ទាប់មកលោក​ឧត្តមសេនីយ៍ស្នងការ ក៏បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបន្ទាន់​លេីកិច្ចការមួយចំនួន​ដល់​ លោក-លោកស្រី​ ស្នងការរង​ លោក-លោកស្រី​ នាយ​ នាយរង​ ការិយាល័យជំនាញ​ លោកអធិការនគរបាល​ក្រុង-ស្រុក​​ ដេីម្បី​ចាត់តាំង​ និងដាក់ចេញដាក់នូវភារកិច្ច​ដល់កងម្លាំង​ ៖ ១-ចាត់តាំងកម្លាំងការពារ​ និងអមដំណេីរក្បួន(VIP) និងប្រតិភូភ្ញៀវជាតិ​ និងអន្តរជាតិ​ អញ្ជេីញចូលរួមកមមវិធីបុណ្យគម្រប់ខួប៧ថ្ងៃ​ នាពេលល្ងាចនេះ​ ​ ២-ចាត់តាំងកងកម្លាំងបន្ថែម​ ការពារតាមគោលដៅតាមដងផ្លូវ​សាធារណៈ​ និងគោលដៅសំខាន់ៗ​ ដេីម្បីធានាបាននូវ​ សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់សារធារណៈ​ តាមដងផ្លូវដែល​ ដែលគណៈប្រតិភូឆ្លងកាត់​ ៣-ត្រៀមកងកម្លាំងចល័តតាមដងផ្លូវ​ និងនៅតា​មភូមិសាស្រ្តសំខាន់ៗក្នុងក្រុងកំពង់ចាម ៤-ចាត់តាំងកម្លាំង​ និងផ្លាស់ប្ដូរ​វេន​ ទទួល​ខុសត្រូវ​ ការពារ​ ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ នៅជុំវិញបរិវេនការសាងសង់ចេតិយ​របស់សម្ដេចឧត្តមទេពញាណ​ ស្ថិត​នៅភូមិអណ្ដូងច្រុះ​ ឃុំអំពិល​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។ 







 

Previous Post Next Post