រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង ឃាត់ខ្លួនជនសង្ស័យ ០2 នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១:១០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ០២ នាក់ នៅចំណុចភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ពេញ ថេង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង ទី២-ឈ្មោះ ផុន ចាន់រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ដកហូតវត្ថុរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៤កញ្ចប់ (៣តូច និង ១មធ្យម) ទម្ងន់ ក្រាម , ទូរស័ព្ទ ៣ , ដាវ ១ , កាំបិត ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


 



 

Previous Post Next Post