រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីអំណោយកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះខ្យល់កន្ត្រាក់ 81គ្រួសារ លើ 3 ទីតាំង ក្នុងស្រុកថ្មពួក ស្វាយចេក និង ស្រុកអូរជ្រៅ

នាព្រឹកថ្ងៃសៅរទី២៣ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗមកនេះ ចំនួន ៨១គ្រួសារ ក្នុងស្រុកចំនួន ០៣ លើក៣ទីតាំង : ១,នៅគោករមៀត ស្រុកថ្មពួក ចំនួន ២៤ គ្រួសារ ២,នៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន ០៦គ្រួសារ ៣,នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំនួន ៥១គ្រួសារ ។

 

 អំណោយទទួលបានក្នុងមួយគ្រួសារទទួល អង្ករ ២៥ គីឡូក្រាមត្រីខ ១យួរ មី ១កេសតូច ទឹកត្រី៣ដប មុង១ ភួយ ១ សារុង១ ក្រមា ១ អាវយឺត ២ តង់ប្លាស្ទីក (១សម្រាប់គ្រួសាររងគ្រោះធ្ងន់) ដោយឡែកនៅឃុំគោករមៀត បន្ថែមចបកាប់១ កណ្តៀវ ១ និង នៅឃុំអូរបីជាន់ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រ បានឧបត្ថម្ភថវិកាបន្ថែម ក្នុងមួយគ្រួសារ ១មឺនរៀលផងដែរ ៕ 

 







 

Previous Post Next Post