រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កិច្ចប្រជុំពិភាក្សាស្តីពីការផ្សព្វផ្សាយ និងពិភាក្សាអំពីការលក់ជាកញ្ចប់ពិសេសចំពោះតម្លៃលេខពិសេស2022

កិច្ចប្រជុំពិភាក្សាស្តីពីការផ្សព្វផ្សាយ និងពិភាក្សាអំពីការលក់ជាកញ្ចប់ពិសេសចំពោះតម្លៃលេខពិសេស ផ្ទាល់ខ្លួនទាក់ទងនឹងឈ្មោះក្រុមហ៊ុន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬសហគ្រាស ដឹកនាំដោយលោក ជំទាវរដ្ឋលេខាធិការ កុយ សុដានី ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការផ្សព្វផ្សាយ និងពិភាក្សាអំពីការលក់ជាកញ្ចប់ពិសេសចំពោះតម្លៃលេខពិសេសផ្ទាល់ខ្លួនទាក់ទងនឹង ឈ្មោះក្រុមហ៊ុន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬសហគ្រាស ដោយមានការចូលរួមពីសមាជិកគណៈកម្មការរអន្តរក្រសួង និងតំណាងក្រុមហ៊ុនឯកជន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬសហគ្រាស ក្នុងគោលបំណងបង្កើនកិច្ចសហការ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រសួង និងក្រុមហ៊ុនឯកជនជាដៃគូ ពាក់ព័ន្ធនឹងការលក់លេខចុះបញ្ជីរថយន្ត។ 

 

កិច្ចប្រជុំនេះមានការចូលរួមការធ្វើបង្ហាញពីលោកស្រីប្រធានអនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ អំពីវឌ្ឍនភាពការងារទាក់ទងនឹងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត និងលោកប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស អំពីការតៀមរៀបចំប្រព័ន្ធដេញ ថ្លៃលក់លេខពិសេសផ្ទាល់ខ្លួន។

 

 ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីប្រវត្តិនៃការអភិវឌ្ឍ ប្រព័ន្ធគ្រប់គ្រងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រោម កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ដោយក្នុងនោះ៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់ បណ្តាប្រទេសនានា ដើម្បីដកស្រង់យកបទពិសោធន៍សំដៅអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការលក់លេខចុះបញ្ជី ពិសេសផ្ទាល់ខ្លួន រហូតសម្រេចបានសមិទ្ធផលដ៏ធំធេង និងទទួលបានជោគជ័យ តាមរយៈធនធានពិត ប្រាកដដែលក្រសួងមាន ដោយមិនមានការជួល ឬប្រើប្រាស់ធនធានពីក្រៅអ្វីឡើយ។

 

 បន្ថែមពីលើនេះ លោកជំទាវ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្តល់សេវាប្រកបដោយជម្រើសសម្បូណ៌បែបជូនបងប្អូនប្រជាពលរដ្ឋ មានប្រសិទ្ធភាព តម្លាភាព ស្របតាមតម្រូវការជាក់ស្តែង ក៏ដូចជាដើម្បីកៀរគរចំណូលឱ្យបានកាន់តែច្រើនបន្ថែមទៀតជូន រដ្ឋផងដែរ។ 

 

 គួរកត់សម្គាល់ថា៖ ការប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួនមានអត្ថប្រយោជន៍ជួយដល់ការផ្សព្វផ្សាយអំពី ម៉ាក យីហោ របស់ក្រុមហ៊ុនទៅដល់អតិថិជន ទទួលបានកម្មសិទ្ធិជាឈ្មោះរបស់ក្រុមហ៊ុននៅលើផ្លាក លេខ ងាយស្រួលគ្រប់គ្រងរថយន្តរបស់ក្រុមហ៊ុន និងការពារកម្មសិទ្ធិបញ្ហារបស់ក្រុមហ៊ុនបានផងដែរ។

 

 តាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា៖ នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាស្ថិតនៅក្នុង លំដាប់លេខរៀងទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី ទាក់ទងនឹងការរៀបចំប្រព័ន្ធលក់ដេញថ្លៃលេខចុះបញ្ជី រថយន្ត តាមប្រព័ន្ធអនឡាញ និងលេខរៀងទី២នៅអាស៊ី បន្ទាប់ពីហុងកុងដែលមានការលក់ដេញថ្លៃលេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ៕ 






 

Previous Post Next Post