រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជួបសំណេះសំណាល សាកសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ2022

នាព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាលសាក់សួរសុខទុក្ខ និងបាននាំយកអំណោយជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ១ ផ្នែកសឹករងសៀមប៉ាង ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងកងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគ ទី០១ ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា- ឡាវ។ 

 

 មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង នាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសជិតចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ។

 

 សូមបញ្ជាក់ថា÷ អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកមកប្រគល់ជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ១ ផ្នែកសឹករងសៀមប៉ាងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ រួមមានអង្ករប្រណិត ៣៥០០ គីឡូក្រាម .មីម៉ាម៉ា ១២ កេសធំ ស្មើនិង ៧២ កេសតូច. ត្រីខកំប៉ុង ១២កេស. ទឹកស៊ីអ៉ីវ ១២កេស .ទឹកត្រី ១២កេស. ទឹកបរិសុទ្ធសេកុង ៤០ កេស ប្រហុកត្រី ១០គីឡូក្រាម និងថវិកា ៦.០០០.០០០រៀល និងអំណោយរបស់ ឯកឧត្តម ផៃ ប៊ុនឈឿន នូវអង្ករ ៥០០គីឡូក្រាម ផងដែរ។ នឹង កងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគទី១ អង្ករ ១.៣០០ គីឡូក្រាម . មីម៉ា៤ កេសធំ ស្មើនឹង ២៤ កេសតូច . ត្រីខកំប៉ុង៤ កេស .ទឹកស៊ីអ៉ីវ ៤ កេស . ទឹកត្រី ៤កេស. ទឹកបរិសុទ្ធ សេកុង ២០ កេស . ប្រហុក ៥ គីឡូក្រាម និងថវិកា ២.០០០.០០០ រៀល និងអំណោយរបស់ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ៥០០ គីឡូក្រាម ផងដែរ៕ 








 

Previous Post Next Post