រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ2022

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ម៉ោង២១:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចក្នងបុរីប៉េងហួត ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។

 

 ជនរងគ្រោះឈ្មោះង៉ែត សុភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ។

 

 ជនសង្ស័យឃាត់ខ្លួន ចំនួន០២នាក់៖ ១-ឈ្មោះជុំ ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

 

 ២-ឈ្មោះរឿន ណាំធៀវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

 

 វត្ថុតាងដកហូត៖ ម៉ូតូ ១គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

 

Previous Post Next Post