រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អធិការដ្ឋាននគរបាលក្រុងបាត់ដំបង​​​​​​​​​​​​បញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង2022

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៩'"០៥នាទី អធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានបានទទួលពត៌មានថាមានករណីបាត់ក្មេងនៅត្រង់ចំណុចក្រុមទី០៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបងក្រោយពីទទួលពត៌មាន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានដឹកនាំកម្លាំងជំនាញ យុត្តិធម៌សហការជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនៅជុំវិញកន្លែងកើតហេតុនិងធ្វើការឃាត់ឈ្មោះហន សាមេន ភេទស្រី អាយុ២២ឆ្នាំមានទីលំនៅភូមិសង្កាត់ខាងលើ ដែលត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះមកសាកសួរ ក្រោយពីសាកសួរខ្លួនបានសារភាពថាខ្លួនពិតជាបានយកកូនស្រីឈ្មោះជៀប កាន់នីយ៉ា អាយុ០១ខែ១០ថ្ងៃទៅបោះចោលក្នុងទឹកប្រឡាយពិតមែន។

 

 +មូលហេតុ កូនស្រីខ្លួននៅពេលយប់គឺចាប់ពីម៉ោង២១និង០០នាទីដល់ម៉ោង០៤និង០០នាទីព្រឹកទើបបាត់យំហើយខ្លួនមានការហត់នឿយផងនិងជីវភាពក្រពេក ណាមួយកូនបងទើបតែអាយុ០១ឆ្នាំ០១ខែផងអត់មានលុយទិញទឹកដោះគោ។

 

 

ដោយមានឱកាសល្អយាយនិងមីងមិននៅ គឺនៅតែម្នាក់ឯងខ្លួនក៏យកកូននោះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះទៅ។ 

 

 +បច្ចុប្បន្នជនសង្ស័យខាងលើ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។ ​​​






Previous Post Next Post