រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ2022

នាថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចំនួន ១៧ អង្គភាព ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ 

 

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ បានពាំនាំការសួរសុខទុក្ខ​ ជូនពរ​ និងការកេីតសសេីរពីថ្នាក់ដឹកនាំពិសេសសម្តេចតេជោហ៊ុន​ សែន​ ដល់កងកម្លាំងទាំងអស់ដែលបានការពារសន្តិភាព​ សណ្តាប់ធ្នាប់​បានស្ថេរភាពនយោបាយបានយ៉ាងល្អ និងបានជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយធម្មជាតិ​ រាំងស្ងួត​ ខ្យល់កន្រ្តាក់​ ទឹកជំនន់​ និងជំងឺរាតត្បាតកូវីដ-១៩​ នាពេលកន្លង។ 

 

ក្នុងឱកាសនោះដែរ​ ដើម្បីបន្តចូលរួមការពារ សុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានអំពាវនាវដល់កងកម្លាំងគ្រប់ប្រភេទ ដែល កំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និង អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួនមាន​:បន្តចូលរួមកសាង​ពង្រឹងខឿនការពារជាតិ​ ការពារសន្តិភាព ស្ថិរភាពនយោបាយ អធិតេយ្យ បូរណភាពដែនដី​បន្តស្វែងយល់វិស័យបច្ចេកវិទ្យា ការគ្រប់គ្រងអាវុធយុទ្ធភណ្ឌ អភិវឌ្ឍសមត្ថភាព​ បន្តពង្រឹង-ពង្រីកកិច្ចចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធ​ បន្តចូលរួមនិងអន្តរាគមន៍ពេលប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះ អគ្គិភ័យ ជំងឺរាតត្បាត ភាពរាំងស្ងួត​ បន្តការផ្តល់សេវាសាធារណៈ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល​ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន​ ច្បាប់ចរាចរណ៍​ក្នុងបុណ្យចូលឆ្នាំខ្មែរ​ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍ​ ចូលរួមនិងការពារសន្តិសុខការបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥​ ទប់ស្កាត់ជំងឺកូវីដ-១៩ ចាក់វ៉ាក់សាំងដូសជម្រុញនិងវិធានសុខាភិបាល។ 

 

 ជាមួយគ្នានេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បាននាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកា​ចែកជូនដល់កងកម្លាំង​ ពេទ្យ​ អ្នកជំងឺកំពុងសម្រាកព្យាបាល​ បុគ្គលិក​ កម្មករ​ និងអ្នកពាក់ព័ន្ធទាំងអស់នូវ​ :អង្ករ ៤៦០០គីឡូក្រាម មី៣៤២កេសតូច ទឹកស៊ីអ៊ីវ១៧០យួរ ទឹកត្រី១៧០យួរ ត្រីខ ៥៧កេស ស្រាបៀ ៤៨៦ ទឹកក្រូច១៨១កេស ទឹកសុទ្ធ២២១កេស ទឹកដោះគោ៨៤៨កំប៉ុង ស្ករស៨៤៨គីឡូរក្រាម និងថវិកា ១១៧.៦៤០.០០០រៀល ៕

 







 

Previous Post Next Post