រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលខេត្តកំពង់ធំ នាំយកសូឡាចំនួន ១៤១ផ្ទាំង ចែកគ្រួសារអតីយុទ្ធជន ព្រមទាំងអំពាវនាវដល់គ្រួសារអតីតយុទ្ធជនឲ្យចេះតស៊ូរស់នៅជាមួយជីវភាពថ្មី លើដីសម្បទានសង្គមកិច្ច

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បាននាំយកអំពូលសូឡា ចំនួន ១៤១ផ្ទាំង ជាអំណោយផ្ទាល់ខ្លួន ចែកជូនគ្រួសារអតីតយុទ្ធជន សម្រាប់បំភ្លឺជាលក្ខណៈគ្រួសារ ព្រមទាំងអំពាវនាវដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ឲ្យចេះស្រឡាញ់ផ្ទះ ស្រឡាញ់ដី ចេះតស៊ូរស់នៅជាមួយជីវភាពថ្មីនៅទីនេះ តាមលក្ខន្តិកៈនៃដីសម្បទានសង្គមកិច្ច ដែលមានការគាំទ្រនិងមើលការខុសត្រូវគ្រប់បែបយ៉ាង ពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋាន។ ឯកឧត្តមបន្ថែមទៀតថា ការផ្តល់ជូនដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំយកចិត្តទុកដាក់ជាមួយគ្រួសារអតីតយុទ្ធជន ព្រោះអតីតយុទ្ធជន មានគុណបំណាច់ធំធេងណាស់ចំពោះជាតិ ដែលបានរួមចំណែកជាច្រើនទស្សវត្សរ៍ចូលបម្រើជាតិមាតុភូមិ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ពលពត មិនឲ្យវិលត្រលប់មកវិញ រហូតដល់អ្នកខ្លះត្រូវបានបាត់បង់អាយុជីវិត អ្នកខ្លះត្រូវពិការ និងបាត់បង់សមត្ថភាពពលកម្ម ។ ឯកឧត្តមបន្ថែមទៀតថា គុណូបការៈនេះ យើងមិនអាចបំភ្លេចបានទេ ហើយសម្តេចតេជោ ក៏មានគោលនយោបាយទូលំទូលាយណាស់ សម្រាប់បងប្អូនអតីតយុទ្ធជន ដែលឈប់ធ្វើជាកងទ័ព មកធ្វើជាសមាហរណកម្មជាមួយគ្រួសារស៊ីវិល បងប្អូនត្រូវកសាងជីវភាពឡើងវិញ អ្នកខ្លះពុំមានដីសម្រាប់សងសង់ផ្ទះ និងខ្វះដីអាស្រ័យផល អ្នកខ្លះមានដី ប៉ុន្តែមិនទាន់មានផ្ទះ អ្នកខ្លះអត់ដី អត់ផ្ទះ ដោយសារកន្លងទៅបងប្អូនអតីតយុទ្ធជន រវល់តែនៅសមរភូមិ មិនបានគិតគូរជីវភាពគ្រួសារពេញលេញនោះទេ ទើបប្រមុខរាជរដ្ឋាភិបាលមានគោលនយោបាយដីធ្លីនេះ ដើម្បីត្រៀមបម្រុងទុកសម្រាប់ជីវភាពចុងក្រោយរបស់គ្រួសារអតីតយុទ្ធជន ឲ្យមានផ្ទះសម្បែង មានដីអាស្រ័យផល មានជីវភាពសមរម្យ ។ ឯកឧត្តមបន្តទៀតថា ការរស់នៅរបស់បងប្អូននៅទីនេះ ត្រូវជួបលំបាកនូវបញ្ហាប្រឈមមួយចំនួន ដូចជា ប្រព័ន្ធផ្លូវ ទឹក ភ្លើង ហើយបច្ចុប្បន្នយើងកំពុងដំណើរការសាងសង់ផ្លូវលំមួយខ្សែមានប្រវែងចំនួន ១២គីឡូម៉ែត្រ និងប្រព័ន្ធប្រឡាយរំដោះទឹកចេញពីភូមិឋានរបស់បងប្អូនអតីតយុទ្ធជន ដើម្បីបញ្ចៀសការលិចលង់ក្នុងរដូវវស្សា និងជីកអណ្ដូងទឹកស្នប់បានមួយចំនួន សម្រាប់ជូនបងប្អូនប្រើប្រាស់រួចហើយដែរ។
Previous Post Next Post