Saturday, March 26, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នារសៀល​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២២នេះ​ ឯកឧត្ដម​ បណ្ឌិត ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​អញ្ចឹង​បេីក​ការដ្ឋាន​សាង​សង់​ផ្លូវ​បេតុង​៦ខ្សែ​ ស្ថិតក្នុងក្រុង​កំពត​ ខេត្កំពត​។ ពិធី​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាល​រង​ខេត្ត​ លោក​ នាយក​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខ្លួន​ អជ្ញាធរ​ក្រុង​ សង្កាត់​ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ចូលរួម​ជា​ច្រើន​នាក់​ទៀត​។ 

 

មានប្រសាសន៍នៅក្នុងពិធីនារសៀលនេះ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងកំពត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ។ 

 

សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងរយៈពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់ ចេញពីកត្តាសុខសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម យើងមិនអាចដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះទេ ពិសេសក៏មិនអាចរៀបចំធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ បានដែរ សន្តិភាពដែលយើងកំពុងមាននាពេលនេះ គឺបានមកដោយសារការលះបង់អាយុជីវិតរបស់អ្នក ស្នេហាជាតិ ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃសន្តិភាព ដូច្នេះសូមបងប្អូន ទាំងអស់គ្នា ត្រូវចូលរួមការពារសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយ។ 

 

 ការបើកការដ្ឋានស្ថាបនាផ្លូវ៦គម្រោងនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបការ លំបាក ម៉្យាងវិញទៀតក៏ជាការចូលរួមចំណែកកែលម្អសោភ័ណភាពក្នុងក្រុងកំពតរបស់យើងផងដែរ។ 

 

នាពេល ថ្មីៗនេះ រដ្ឋបាលខេត្ត តែងបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍក្នុងខេត្តជាបន្តបន្ទាប់ តាមដំណាក់កាលនីមួយៗ ដូចជាការកែលម្អសោភ័ណភាពទីក្រុងកំពត ដើម្បីឱ្យក្លាយជាទីក្រុងដ៏ស្រស់បំព្រងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកស្នាក់នៅ និងទស្សនាកំសាន្ត។

 






 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136