រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥

ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងការិយាល័យច្រកចេញចូលក្រុង ស្រុកទាំង៥ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។ 

 

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងស្រុកទាំង៥ នៅក្នុងខេត្តព្រះសីហនុ។

 

 តាមការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងផ្អែកលើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត បានរម្លឹកដល់មន្ត្រីរបស់យើង ត្រូវខិតខំយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានលឿន និងមានតម្លាភាព។ 

 

 ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំ ចំនួន០៤លើករួចមកហើយ ដើម្បីជម្រុញសេវាកកស្ទះមួយចំនួននៅអង្គភាពច្រកចេញចូលតែមួយខេត្ត។

 

 តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់យើងបានធ្វើការដោះស្រាយនូវសេវាកកស្ទះបានជាច្រើនករណី។

 

 ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា យើងត្រូវរួមគ្នាដោះស្រាយជម្រុញការបំរើសេវាសាធារណៈ និងបំរើសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយឱ្យកាន់តែប្រសើរបន្ថែមទៀត។ 

 

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការពិនិត្យឯកសារដែលនៅកកស្ទះ តើក្រុង ស្រុកនីមួយៗនៅមានសេវាប៉ុន្មានដែលនៅសេសសល់កកស្ទះ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយទៅតាមតួនាទីភារកិច្ចឱ្យបានល្អលឿនជាគោលដៅដែលយើងចង់បាន។ 

 

ត្រូវតាមដានជម្រុញការងារបំរើសេវាសាធារណៈ និងធ្វើការដោះស្រាយសេវាកកស្ទះនៅតាមការិយាល័យច្រកចេញចូលតែមួយតាមក្រុងស្រុកឱ្យមានតម្លាភាព និងទទួលបានលទ្ធផលតាមការរំពឹងទុក។ 

 

 

 ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក ត្រូវបង្កើតក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មតាមដែនសមត្តកិច្ចរបស់ខ្លួនឱ្យមកសុំសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីយើងមានទិន្នន័យក្នុងការគ្រប់គ្រងឱ្យមានសណ្តាប់ធ្នាប់ និងមានគុណភាព។ 

 

រដ្ឋបាលក្រុងស្រុកត្រូវប្រជុំជាមួយការិយាល័យច្រកចេញចូលតែមួយ ផ្តោតលើបញ្ហាប្រឈម និងត្រូវកៀរគរវិស័យដែលនៅសេសសល់ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ៕

 





 

Previous Post Next Post