រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បានដឹកនាំកិច្ច​​ប្រជុំ​ប្រចាំខែ​ ​មីនា​​ និងទិសដៅការងារសម្រាប់ខែមេសា​​ ឆ្នាំ​២០២២​

នៅព្រឹកទី​២២​ ខែមីនា​​ ឆ្នាំ២០២២​ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បានដឹកនាំកិច្ច​​ប្រជុំ​ប្រចាំខែ​ ​មីនា​​ និងទិសដៅការងារសម្រាប់ខែមេសា​​ ឆ្នាំ​២០២២​ ដើម្បីតាមដានពិនិត្យពិភាក្សាលើការងារដូចជា ព្រហ្មទណ្ឌ​ សណ្តាប់​ធ្នាប់​សាធារណៈ​​ ជា​ពិសេស​តាម​បណ្ដា​ប៉ុស្តិ៍​ត្រូវ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ និង​អត្តសញ្ញាណ​ប័ណ្ណ​ ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​ខ្នងផ្ទះ​។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក-លោក​ស្រី​ អធិការ​រង​ នាយ​ផ្នែក​ នាយ​ប៉ុស្តិ៍​ ​និងមន្ត្រីពាក់ព័ន្ធចំណុះឲ្យអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​៕





 

Previous Post Next Post