Monday, March 14, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នា​រសៀល​ថ្ងៃ​ចន្ទ ១២កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បានដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ដែល​សម្រេច​បាន៩៩%នៃ​គម្រោង​ទាំង​មូល រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរ​ការ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២នេះ​ខាងមុខនេះ នឹង​រៀបចំ​ពិធី​បើក​ដំណើរ​ការ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់ៗនេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​។






 

 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136