រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សា ហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សា ហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការអភិវឌ្ឍលើវិស័យកសិឧស្សាមហកម្មក្នុងតំបន់នេះ និងបានជួយប្រជាពលរដ្ឋឱ្យមានការងារធ្វើ ថែមទាំងបានជួយសាងសង់សាលារៀនសម្រាប់សិស្សានុសិស្សបានរៀនសូត្របង្កើនធនធានមនុស្ស និងធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែមានជីវភាពល្អប្រសើរ។ ជាមួយគ្នា ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាឬទ្ធី៥ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានចុះសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់អំពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាកម្មករ ក្នុងតំបន់អភិវឌ្ឍកសិឧស្សាហកម្ម ម៉ុង ឫទ្ធី ផងដែរ។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា នៅពេលខាងមុខតំបន់នេះ នឹងក្លាយជាតំបន់ដែលមានសក្តានុពលលើការវិនិយោគ និងអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើគ្រប់វិស័យ៕






 

Previous Post Next Post