នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាវេលាម៉ោង១៧:៣០នាទីរសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបតាមផ្លូវសាធារណៈ បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ អ៊ុក កក្កនិកា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ លក់ដូរ (ស្លាប់) ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារ៉ា ហៅរ៉ា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
Tuesday, March 01, 2022
ទំព័រដើម
»
» Unlabelled
» ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136
Post a Comment