នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម Francois GROSDIDIER អភិបាលក្រុង Metz នៃសាធារណរដ្ឋបារាំង ពិភាក្សាការងារចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Metz នឹងរាជធានីភ្នំពេញ និងបានផ្លាស់ប្ដូរបទពិសោធន៍ការងារមួយចំនួន បង្កើនទំនាក់ទំនងល្អរវាងទីក្រុងនឹងទីក្រុង ដើម្បីជំរុញឱ្យវិស័យវប្បធម៌ ទេសចរណ៍ និងវិស័យសំខាន់ៗមួយចំនួនកាន់តែល្អប្រសើរឡើង។