រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាដឹកនាំ កម្លាំងនគរបាលយុត្ដិធម៌ ដោយមានលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្ដិធម៌ សហការជាមួយ​កម្លាំងប៉ុស្ដិ៍នគរបាលព្រែកកំពឹស

លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាដឹកនាំ កម្លាំងនគរបាលយុត្ដិធម៌ ដោយមានលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្ដិធម៌ សហការជាមួយ​កម្លាំងប៉ុស្ដិ៍នគរបាលព្រែកកំពឹស ធ្វើការស៊ើបអង្កេតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់​ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ធាក់ផ្តួលយកម៉ូតូ) ដែលកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ -ជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល ។ -ឃាត់ខ្លួនជនសង្ស័យ០៤នាក់៖ ១-ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ២-ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​ ៣-ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​ ៤-ឈ្មោះ គ្រីស ឈិតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ -វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IR-7215 មានលេខតួ និងលេខម៉ាស៊ីន5034418 ចំនួន០១គ្រឿង ។ -ហេតុការណ៍៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង១៥នាទី ជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល 1AK-5045 មានលេខតួ និងលេខម៉ាស៊ីន 5861762 ឌុបប្រពន្ធចេញពីផ្ទះ ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅទិញត្រីនៅផ្សារតាខ្មៅ ខេត្តកណ្តាល យកមកលក់នៅភូមិបាគូ ឃុំបាគូ ខាងលើ ។ ពេលជនរងគ្រោះបើកម៉ូតូឌុបប្រពន្ធតាមផ្លូវជាតិលេខ២ ដល់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០៦នាក់ ទី០១ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ ទី០២ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ ទី០៣ឈ្មោះ គ្រីស ឈិត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ទី០៤ឈ្មោះ លាភ ភេទប្រុស អាយុ១៨ឆ្នាំ ទី០៥ឈ្មោះ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ទី០៦ ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូ០៣គ្រឿង (ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅចំនួន០២គ្រឿង) ឌុបគ្នា ។ ពេលនោះជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108 ឌុបជនសង្ស័យឈ្មោះ គ្រីស ឈិតវិសាល ទៅអែបខាងស្តាំដៃរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យឈ្មោះ គ្រីស ឈិត វិសាល បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះបើកគេចខ្លួនបាត់។ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរួច លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាដឹកនាំ កម្លាំងនគរបាលយុត្ដិធម៌ ដោយមានលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្ដិធម៌ សហការជាមួយ​កម្លាំងប៉ុស្ដិ៍នគរបាលព្រែកកំពឹស ធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី កម្លាំងយើងបានឃើញក្រុមជនសង្ស័យខាងលើកំពុងប្រមូលផ្តុំគ្នា នៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ទី០១ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ ទី០២ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ១៦ឆ្នាំ ទី០៣ឈ្មោះ គ្រីស ឈិត វិសាល ភេទប្រុស អាយុ១៦ឆ្នាំ រួមនិងវត្ថុតាង ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1IR-7215 មានលេខតួ និងលេខម៉ាស៊ីន5034418 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស តាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវបន្តទៀត រហូតឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួកបានម្នាក់ទៀតឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ប៉ុន្តែនៅពេលសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ នោះ សមត្ថកិច្ចយើងពុំបានដកហូតវត្ថុតាងជាមធ្យោបាយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108 ដែលជិះធ្វើសកម្មភាពនោះទេ ដោយសារក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានធ្វើការរារាំង និងថតសកម្មភាពរបស់សមត្ថកិច្ចថែមទៀតផង ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូកៀរ ធាក់ផ្តួលយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានប្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។




 

Previous Post Next Post