Saturday, February 19, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


កណ្តាល : សមិទ្ធផលនានាជាច្រើន រួមមានស្ពានបេតុង ស្ពានព្រែ កពោធិ៍ ស្ពានព្រែកតាព្រហ្ម សួនច្បារ និងតារាងបាល់ទាត់យុវជន ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានស ម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២ ២ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយ ករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងាររាជរ ដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរ ដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងដែរថា សមិទ្ធផលនានាដែលត្រូវសម្ពោធនៅពេលនេះរួមមាន៖ -សួនច្បារ ទំហំ ២០ម៉ែត្រ គុណនឹង ៣៥ ម៉ែត្រ -តារាងបាល់ទាត់ ទំហំ ៧៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ស្ពាន២កន្លែង ប្រវែង ៧៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ដោយមានអ៊ុតកៅស៊ូ AC ពីលើ (ស្ពានព្រែកពោធិ៍ ទំហំ៥១ម៉ែត្រ គុណនឹង ៨ម៉ែត្រ និង ស្ពានព្រែកតាព្រ ហ្ម ទំហំ ២៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ) នៅភូមិវាលធំ និងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង និងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គង់ វិបុល បានលើកឡើងថាសមទ្ធិផលថ្មីៗជាច្រើនដែលត្រូវបានសម្ពោ ធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានកើតចេញពីការដឹកនាំរបស់រា ជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ុនប្រសប់ និងឈ្លាសវៃ របស់ស ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាព ឯកភាព និងកិត្យានុភាពជាតិ ដែលប្រទេស កម្ពុជាមិនធ្លាប់មានជា ង ៥០០ឆ្នាំ កន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវដឹងគុណសន្តិភាព និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមការពារសន្តិ ភាព ដើម្បីអោយប្រទេសរបស់យើងមិនតន្តអភិវឌ្ឍបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាល ដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ។






 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136