រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទក៏បានអញ្ជើញចូលរួមនិងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា។

នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ឯកឧត្តមម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទក៏បានអញ្ជើញចូលរួមនិងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅ នៅសួនច្បារប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពត។ បុណ្យមាឃបូជាជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទក្នុងពិភពលោក ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រមែងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ដោយឡែក ឆ្នាំនេះរដ្ឋបាលខេត្តកំពត បានប្រារព្ធធ្វើឡើងចាប់ផ្ដើមនៅរសៀលពុធ ១៥ កើត ខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ ២០២២ និងបានឆ្លងនៃពិធីបុណ្យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយមានការ អញ្ជើញ និងនិមន្ត ចូលរួមសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីសង្ឃគ្រប់ឋានានុក្រម និង ប្រជាពុទ្ធបរិស័ទ យ៉ាងអធិកអធ័ម ។ រំលឹកថា បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដោយឡែកនៅកម្ពុជាយើងពិធីបុណ្យមាឃបូជា នេះទៀតសោត តែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។ ព្រះរាជាណាចក្រកម្ពុជា មានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃនេះ។ ដោយឡែកខេត្តកំពត រដ្ឋបាលខេត្តបានប្រារព្ធធ្វើពិឡើងជារៀងរាល់ឆ្នាំ តាមទីវត្តអារាមក្នុងខេត្តដើម្បីរំលឹកថ្ងៃមង្គលដ៏មានសារសំខាន់នេះ





 

Previous Post Next Post