រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពត បានអញ្ជើញចុះត្រួតពិនិត្យ

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពត បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយពុកបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសការចាក់ដូសជម្រុញ នៅតាមមណ្ឌលសុខភាពចំនួន៧ ក្នុងស្រុកជុំគិរី រួមមានមណ្ឌលសុខភាពត្រពាំងរាំង, មណ្ឌលសុខភាពស្រែចែង, មណ្ឌលសុខភាពព្រៃខ្ជាយ, មណ្ឌលសុខភាពអាសារស្រែក្នុង, មណ្ឌលសុខភាពច្រេស និងមណ្ឌលសុខភាពជម្ពូវ័ន្ត។ មានមតិសំណេះសំណានាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានបញ្ចាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកដោយការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេសឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត​ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវនាំប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា និងត្រូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិធានសុវត្តិភាពជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងបន្តចាក់ដូសជម្រុញបន្ថែមទៀត ដើម្បីទប់ស្កាត់នៅមេរោគកូវីដ-១៩​ បំប្លែងថ្មី “អូមេក្រុង” ។ ឯកឧត្តមអភិបាលខេត្តក៏បានបន្ថែមទៀតថា បើទោះបីជាយើងទាំងអស់គ្នាបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ហើយគ្រប់ដូសក៏ដោយ ប៉ុន្តែត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ដោយត្រូវអនុវត្តន៍នូវវិធានសុវត្តិភាព ៣កុំ ៣ការពារ ពិសេសការដាក់ចេញ ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលពេលថ្មីៗក្នុងទីក្រុងភ្នំពេញមានការឆ្លងរីករាលដាលមេរោគបំប្លែងថ្មី “អូមេក្រុង” មានការកើនឡើង ដែលយើងទាំងអស់គ្នាមានភារកិច្ចក្នុងការទប់ស្កាត់ការឆ្លងនេះ៕ 






 

Previous Post Next Post