រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អគ្គិភ័យដែលឆេះសណ្ឋាគារ យូ អេង អស់បន្ទប់ស្ទីមសូណា និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង ដោយសារតែការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យតែម្តង

ហេតុការណ៍​គ្រោះ​អគ្គិភ័យនេះ​ បានកេីតនៅចំណុចសណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្សី ភូមិព្រែកទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង​ ១៣និង១១នាទី ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ដោយត្រូវបានរលត់ទៅវិញហើយ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន​ ៣គ្រឿង។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន​។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ​ ពុំបណ្តាលឲ្យមានអ្នករងរបួសឡេីយ​។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ បានឆេះបំផ្លាញ​ (បន្ទប់ស្ទីមសូណា ទំហំ​ ៨ម៉ែត្រ​ x ១៦ម៉ែត្រ)​ ព្រមទាំងសម្ភារៈអស់ទាំងស្រុង​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ​អ្នកជិតខាងឡើយ។ យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង​ ១៤និង០០នាទី ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ​ គឺបណ្តាលមកពីការ​ ឆ្លងចរន្តអគ្គីសនី៕







 

Previous Post Next Post