រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ បង្ក្រាបករណីបទលួច (រទេះអូសទឹក)ឃាត់ខ្លួនជនសង្ស័យ០១នាក់ ប្រុស កសាងសំណុំរឿងចាត់ការតាមនីតិវិធី

⌚នៅថ្ងៃព្រហស្បតិ៍ ៩កើតខែមាឃឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១១:១០នាទី នៅចំណុចក្រុមទី០១ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបទលួច(រទេះអូសទឹក) មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ផល តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង បានជិះម៉ូតូ០១គ្រឿងមកធ្វើសកម្មភាពលួចយករទេះអូសទឹករបស់ជនរងគ្រោះឈ្មោះ សន សាវេត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង់ ។ 🚓ក្រោយកើតហេតុ ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៍ដូចជាមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងផ្នែកនគរបាលយុត្តិធម៌ដឹកនាំដោយលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតបានសម្ភារតាងរួមមានៈ -ម៉ូតូ០១គ្រឿងម៉ាកសង់ស៊េរីចាស់ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1F.4654 -រទេះអូសទឹកចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធី ។ 👉ចំពោះរទេះអូសទឹក ជំនាញស្រុក បានប្រគល់ឱ្យជនរងគ្រោះយកទៅលំនៅដ្ឋានវិញ ។ 





 

Previous Post Next Post