រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

{ព័ត៌មានបឋម}អគ្គីភ័យឆាបឆេះផ្ទះជួសជុលម៉ូតូយ៉ាងសន្ធោសន្ធៅផ្អើលរត់ចែកជើងគ្នាទាំងកណ្តាលថ្ងៃនៅខណ្ឌមានជ័យ.

.. ភ្នំពេញ÷ឆ្លងចរន្តអគ្គិសនីឆេះផ្ទះជួសជុលម៉ូតូយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាយកទុយោទឹក បំពង់ពន្លត់អគ្គិភ័យជួយបាញ់ទប់ស្កាត់និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញជួយបាញ់ពន្លត់។ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៥០ ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្ទះជួសជុលម៉ូតូផ្លូវបេតុងលូ៥ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញផ្សែងហុយចេញពីផ្ទះជួសជុលម៉ូតូដែលម្ចាស់បិទទ្វារចាក់សោទុកចោលម្ចាស់ចេញទៅក្រៅ ផ្សែងហ៊ុយខ្មួលខ្មាញ់ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនអ្នកជិតខាងនាំគ្នាទាញយកទុយោទឹកនឹងបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ទប់ស្កាត់ ដោយគ្រប់គ្រងស្ថានការណ៍មិនបានក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជារថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង។ ករណីអគ្គិភ័យខាងលើនេះសមត្ថកិច្ចជំនាញសន្និដ្ឋានជាដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី រងការខូចខាតផ្ទះជួសជុលម៉ូតូប្រក់ពីស័ង្កសីនិងសម្ភារៈក្នុងផ្ទះទាំងស្រុង មិនបណ្ដាលឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះទេ រថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿងធ្វើការបាញ់ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២នឹង១៥ថ្ងៃខែឆ្នាំដដែល៕





 

Previous Post Next Post