រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​ចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២០​ ករណី

នាថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ បាន​ចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន២០​ ករណី ដល់មូលដ្ឋានផ្ទាល់​ តាំង​ពី​ម៉ោង​៨​ ព្រឹក​ រហូត​ដល់​ម៉ោង​ ជិត​១១យប់​ ថ្ងៃ​ដដែល​។ ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ ធ្វើ​ឡើង​នៅ​សាលា​ឃុំ​ស្ដេច​គង់​ខាង​លិច​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​ដោយបានការចូលរួមពីឯឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ ,លោកប្រធានសាលាដំបូងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, លោក​នាយក​ នាយក​រង​រដ្ឋបាល​ខេត្ត​ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសបើកកិច្ចដំណោះស្រាយ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ដោយមិនចង់ឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ ធ្វើដំណើរទៅឆ្ងាយដល់សាលាខេត្តនោះ, ថ្នាក់ដឹកនាំខេត្តដោយមានការចូលរួមពី​ឯកឧត្ដម​ប្រធាន​ក្រុម​ប្រឹក្សា​អភិបាល​រង​ខេត្ត​ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះជាប់ និងធ្វើការដោះស្រាយដោយផ្ទាល់ ដើម្បីជម្រះនូវសតិអារម្មណ៍ ឱ្យបានជ្រះស្រឡះទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា យន្តការដែលលោកមកដឹកនាំខេត្តកំពត​ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារម្នាក់ទៀត ជាមួយនឹងបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឋានជាកូន ជាក្មួយ ជាបង និងជាប្អូន ហើយលោកនឹងប្រើប្រាស់តួនាទីនេះ ទៅលើសុខទុក្ខពួកគាត់គ្រប់ពេលវេលា៕






 

Previous Post Next Post