នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយនោះដែរក៏មានការរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ នៅក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តាំផ្ញេីរ និងណែនាំដល់មន្ត្រីនគរបាលដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់លេីការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវតែបម្រេីប្រជាពលរដ្ឋឱ្យបានល្អ ម្យ៉ាងវិញទៀតផ្នែកជំនាញផ្សេងៗទៀតដូចជាចរាចរណ៍ និងសណ្តាប់ធ្នាប់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយមានកាយវិការ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ។ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព គ្រប់កងកម្លាំងចំណុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវតែពង្រឹងការល្បាត ដេីម្បីបង្ការ ទប់ស្កាត់បទល្មេីសនានាកុំឱ្យកេីតមានឡេីង ៕
Thursday, January 06, 2022
ទំព័រដើម
»
» Unlabelled
» ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136
Post a Comment